Responsive image
  
ឯកឧត្ដម ជា ជេដ្ឋ ប្រធាន​គណៈ​កម្មការទី ២ ព្រឹទ្ធសភា បាន​អញ្ជើញចូលរួម ក្នុងអង្គវេទិកា ប្រជាពលរដ្ឋ នៅ វត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលមាន អ្នក​ចូលរួម​សរុប​ចំនួន ៣៧៥នាក់

   ថ្ងៃទី 30 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ៣កើតខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ជា ជេដ្ឋ ប្រធាន គណៈកម្មការ ទី ២ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ រួមជាមួយក្រុមការងារចុះជួយ ប្រធានក្រុមប្រឹក្សាខណ្ឌ បាន អញ្ជើញចូល រួម ក្នុងអង្គវេទិកា ប្រជាពលរដ្ឋ នៅ វត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែល មាន អ្នកចូលរួមសរុបចំនួន ៣៧៥នាក់ ដេីម្បី :
-ផ្សព្វផ្សាយ និងទប់ស្កាត់ឧបាយកលក្បត់ជាតិផ្តួលរាជរដ្ឋាភិបាល ផ្តួលរំលំរបបរាជានិយម តាមរយ:ចលនាបំផុសការវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី ០៩ ខែវិច្ឆិកា។
– ពន្យល់ និងជួយដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋ ទាក់ទង នឹង បញ្ហាផ្លូវ លូ ទឹកលិច និងបញ្ហាទិញផ្ទះនៅក្នុងបូរីមួយចំនួន ។
វេទិកាបានបញ្ចប់ដោយប្រជាពលរដ្ឋបានចូលរួម និងអបអរសាទរពីការរីកចម្រើននៅក្នុងមូលដ្ឋាន ហេីយ ធ្វើការប្តេជ្ញាការពារ ឲ្យបានដាច់ខាតនូវសុខសន្តិភាព និងសុវត្ថិភាពក្នុងមូលដ្ឋាន ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី