នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលស្តីពីការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់សង្កាត់ (ការរៀបចំចាត់តាំងការងាររដ្ឋបាល និងការងារកម្មវិធីអភិវឌ្ឍន៍) និងការតាមដានការអនុវត្តបន្តបន្ទាប់ពីវេទិកាភូមិភាគទី១ ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន និប្រធានភូមិ នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងបានអញ្ជើញចុះទៅពិនិត្យអណ្តូងស្នប់ដែលបានសាងសង់រួចនៅភូមិទួលស្វាយ និងភូមិព្រៃរមាស២ នៃសង្កាត់បឹងធំផងដែរ។