ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបសវនាការជាមួយ ឯកឧត្ដម Hervé Jamar អភិបាលខេត្ត Liège នៃប្រទេសបែលហ្ស៊ិក នៅក្នុងវិមានរដ្ឋបាលខេត្ត
ថ្ងៃទី 13 ខែតុសា ឆ្នាំ2024
ទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបសវនាការជាមួយ ឯកឧត្ដម Hervé Jamar អភិបាលខេត្ត Liège នៃប្រទេសបែលហ្ស៊ិក នៅក្នុងវិមានរដ្ឋបាលខេត្ត។ ឯកឧត្ដមអភិបាលខេត្តបានទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅក្នុងសាលទទួលភ្ញៀវអន្តរជាតិ។
ក្នុងកិច្ចសវនាការនេះ ឯកឧត្ដម ជា ជេដ្ឋ បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត Liège ដែលបានឧបត្ថម្ភទាំងសម្ភារៈ និងស្មារតីក្នុងឱកាសទិវាអន្តរជាតិហ្វ្រង់កូហ្វូនី កាលពីឆ្នាំ២០១៦ នៅព្រឹទ្ធសភាកម្ពុជា និងសំណើសុំបន្តជួយលើកតម្កើងការសិក្សាអប់រំភាសាបារាំងនៅកម្ពុជា។ ជាកិច្ចឆ្លើយតបឯកឧត្ដមអភិបាលខេត្តបានសំដែងមតិគាំទ្រនយោបាយរដ្ឋាភិបាលកម្ពុជាកន្លងមក និងបន្តគាំទ្រក្នុងវិស័យអប់រំភាសាបារាំងក្នុងក្របខ័ណ្ឌ APF ដោយខេត្ត Liège នឹងផ្ដល់ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជាមកបន្តការសិក្សា ឬធ្វើកម្មសិក្សានៅសាកលវិទ្យាល័យ Liège ទោះបីមិនទាន់មានពិធីសាររវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងសាកលវិទ្យាល័យ Liège នៃខេត្ត Liège ក៏ដោយ។