នារាត្រីថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣និង២៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា អមដោយមន្រ្តីជំនួយការបានអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកដំបូងស្តីពីការបង្កើតបណ្តាញក្រមសីលធម៌សមាជិកសភាហ្រ្វង់កូហ្វូនី នៅសភាវ៉ាល់ឡូនី ទីក្រុងណាមួរ នៃប្រទេសបែលហ្ស៊ិក ចាប់ពីថ្ងៃទី០៩ ដល់ទី១៣ ខែតុលា ឆ្នាំ២០១៩។