ដោយឡែកនៅថ្ងៃដដែលនេះដែរ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីភាព កាត់ខ្សែបូរ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាតមួយកន្លែង ក្នុងអនុវិទ្យាល័យទៀន ដែលស្ថិតក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ទៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។