Responsive image
  
ឯកឧត្តម​ប្រធាន​គណៈ​កម្មការ​ទី២​ព្រឹទ្ធសភា​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការងារ​ត្រៀម​រៀបចំ​វេទិកា​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី១ ស្តី​អំពី «ការអនុវត្ត​ថវិកា​ថ្នាក់​ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធ​ភាព»

   ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ2024

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ស្តីអំពី «ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុងការអភិវឌ្ឍមូលដ្ឋានដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី