ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យកាន់បិណ្ឌទី១ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ទី២ ព្រឹទ្ធសភា និងក្រុមគ្រួសារ បានអញ្ជេីញនាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគមកប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តជ័យឧត្តម ស្តិតក្នុងសង្កាត់ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។