Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធាន​គណៈ​កម្មការ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​រដ្ឋ​បាល​ស្រុក ឃុំ ស្មៀនឃុំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធវិស័យជា​សមត្ថកិច្ច​របស់​គណៈ​កម្មការទី២​ព្រឹទ្ធសភា នៅ​សាលាស្រុក ភ្នំស្រុក ដែល​ស្ថិត​ក្នុង​ឃុំ​ស្រះជីក ខេត្ត​បន្ទាយ​មានជ័យ

   ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលស្រុក ឃុំ ស្មៀនឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ព្រឹទ្ធសភា នៅសាលាស្រុក ភ្នំស្រុក ដែលស្ថិតក្នុងឃុំស្រះជីក ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងឈ្វេងយល់ពីការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយផ្តោតទៅលើការអភិវឌ្ឍមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងច្បាប់ស្តីពីការគ្រប់ គ្រងរដ្ឋបាល ឃុំ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់មូលនិធិឃុំ (រជ្ជទេយ្យបុរេប្រទាន) និងបញ្ហាប្រឈម សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ស្រុក និងឃុំ ព្រមទាំងការបូកសរុបលទ្ធផលការងារអភិឌ្ឍន៍មូលដ្ឋាន ការពង្រឹងសមត្ថភាពក្នុងការប្រមូលចំណូល ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ការធ្វើប្រតិភូកម្មអំណាចពីរដ្ឋបាលថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ព្រមទាំងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី