ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ឯកឧត្តម ឈួន ឡេង និងឯកឧត្តម គិន ណែត បានអញ្ជើញស្តាប់បទបង្ហាញរបស់មន្រ្តីវិទ្យាស្ថានសភាកម្ពុជាPIC ស្តីពី “ការអនុវត្តថវិកា ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ” ដើម្បីត្រៀមបំពេញបេសកកម្មទៅខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ដល់ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុននេះ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។