នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨.៣០នាទី ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដឹកនាំលេខាធិការដ្ឋានអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលេខាធិការដ្ឋានអមគណៈកម្មការទី២ ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ប្រជុំការងារ រវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងរដ្ឋបាលសាលារាជធានីភ្នំពេញក្រោមប្រធានបទស្តីពី”ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ” នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា ។