Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានអញ្ជើញបន្តចូលរួមស្តាប់បទបង្ហាញអំពីរបៀបប្រមូលព័ត៌មានដើម្បីតាក់តែងសេចក្តីព្រាងច្បាប់ ប.ស.ស.

   ថ្ងៃទី 16 ខែកក្កដា ឆ្នាំ2024

នារសៀលថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី នៅវិមានរដ្ឋសភាបារាំង គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានអញ្ជើញបន្តចូលរួមស្តាប់បទបង្ហាញរបស់ ឯកឧត្តម Gilles LURTON តំណាងរាស្ត្រមកពី D’llle-et-Vitaine ជាសហប្រធានបេសកកម្មវាយតម្លៃ និងត្រួតពិនិត្យច្បាប់ហិរញ្ញវត្ថុសុវត្ថិភាពសង្គម (MECSS) ក្រោមប្រធានបទ «ច្បាប់ហិរញ្ញប្បទាន សុវត្ថិភាពសង្គម» ក្នុងនោះបានបង្ហាញអំពីរបៀបប្រមូលព័ត៌មានដើម្បីតាក់តែងសេចក្តីព្រាងច្បាប់ ប.ស.ស., នីតិវិធីក្នុងការពិនិត្យ និងតាមដានការអនុវត្តច្បាប់, វាយតម្លៃគុណភាពច្បាប់ ដោយក្នុងមួយឆ្នាំត្រូវដាក់សេចក្តីព្រាងច្បាប់ ប.ស.ស. សុំការអនុម័តម្តង។ល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី