Responsive image
  
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានបញ្ចប់បេសកកម្មសិក្សានៅប្រទេសបារាំង និងប្រទេសបែលហ្ស៊ិក ដោយទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងការរឹតចំណងការទូតសភាកាន់តែប្រសើរឡើង

   ថ្ងៃទី 16 ខែកក្កដា ឆ្នាំ2024

 

នាថ្ងៃសៅរ៍ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ថ្ងៃត្រង់ ក្រោយពេលបញ្ចប់បេសកកម្មសិក្សាស្រាវជ្រាវនៅសភាបារាំង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា អមដំណើរដោយឯកឧត្តម ម៉ែន-ស៊ីផាន់ ត្រូវបានឯកឧត្តម Philipe COURARD ប្រធានសភា PFWB នៃប្រទេសបែលហ្ស៊ិក ផ្ដល់កិត្តិយសដោយរៀបចំអាហារការងារថ្ងៃត្រង់ជូនគណៈប្រតិភូនៅភោជនីយដ្ឋាន AU Grand Forestier ក្នុងនោះមានលោកជំទាវ COURARD, ឯកឧត្តម Knaepen PHILIPPE អនុប្រធានរដ្ឋសភា, លោក Xavier BASSELEN អគ្គលេខាធិការ PFWB។

ឯកឧត្តម ជា ជេដ្ឋ និង ឯកឧត្តម COURARD បានស្វាគមន៍គ្នាទៅវិញទៅមក បន្ទាប់មកឯកឧត្តម ជា ជេដ្ឋ ក៏បានជូនលិខិតរបស់ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ផ្ញើជូនឯកឧត្តម COURARD អបអរសាទរដែលឯកឧត្តមត្រូវបានការគាំទ្រ និងជាប់ឆ្នោតម្តងទៀតសម្រាប់អាណត្តិថ្មីក្នុងតំណែងជាប្រធានសភា PFWB និងតំណែងជាប្រធានក្រុមមិត្តភាព PFWB-Cambodge។

បន្ទាប់មកភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក និងបន្តសំណេះសំណាលជាមួយគ្នាអស់រយៈពេលប្រមាណ១ម៉ោងនិង៣០នាទី ក្នុងន័យរឹតចំណងការទូតសភា និងបន្តអនុវត្ត M.E. ឱ្យកាន់តែប្រសើរបន្ថែមទៀត។

ជាទីបញ្ចប់ឯកឧត្តម COURARD ដោយគោរពតាមខ្លឹមសារ M.E. ឯកឧត្តមនឹងអញ្ជើញគណៈប្រតិភូក្រុមមិត្តភាពដើម្បីបំពេញទស្សនកិច្ចសិក្សានៅ PFWB ក្នុងឆ្នាំ២០២០ ខាងមុខនេះ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី