នាថ្ងៃត្រង់ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣០នាទី នៅវិមានរដ្ឋសភាបារាំង គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា ត្រូវបានក្រុមសមាជិកសភា និងក្រុមមិត្តភាពបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Michel HERBILON សមាជិកសភាតំបន់ Val-de-Marne ផ្តល់កិត្តិយសរៀបចំអាហារការងារថ្ងៃត្រង់នៅអាហារដ្ឋានរដ្ឋសភាបារាំង ដែលក្នុងពេលនោះក៏មានវត្តមាន ឯកឧត្ដមបណ្ឌិត ចែម វិទ្យា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយសមាជិក សមាជិកាសភាបារាំង ដែលតំណាងមកពីតំបន់ផ្សេងៗគ្នា ហើយក៏មកពីគណបក្សផ្សេងៗគ្នាដែរ ដែលបានតាំងសំនួរជាច្រើនមកសភាកម្ពុជា ក្នុងនោះមានសំនួរពាក់ព័ន្ធវិស័យកសិកម្ម បរិស្ថាន វប្បធម៌បេតិកភណ្ឌ វាយនភណ្ឌកាត់ដេរ លំហវិនិយោគ ការវិវត្តភាសាបារាំង។ល។
ឯកឧត្តម Michel HERBILON បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ព្រមជាមួយការបង្ហាញនូវសុឆន្ទៈរបស់សភាបារាំងចំពោះបំណងរបស់សភា EU ដែលចង់ដក ឬព្យួរ TSA នៅកម្ពុជា។