Responsive image
  
​នៅ​វិ​មាន​រដ្ឋសភា​បារាំង គណៈ​ប្រតិភូ​សភាកម្ពុជា​ដឹក​នាំ​ដោយ ឯកឧត្តម ជា ជេដ្ឋ ​ប្រធាន​គណៈ​កម្មការ​ទី២​ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ​ប្រធាន​គណៈ​កម្មការ​ទី៨​រដ្ឋសភា បាន​អញ្ជើញ​បន្ត​ចូល​រួម​ស្ដាប់​បទ​បង្ហាញ និង​ពិភាក្សា​លើ​ប្រធាន​បទ «តុលាការ​គណនេយ្យ Les cours des comptes»

   ថ្ងៃទី 12 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី នៅវិមានរដ្ឋសភាបារាំង គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានអញ្ជើញបន្តចូលរួមស្ដាប់បទបង្ហាញ និងពិភាក្សាលើប្រធានបទ «តុលាការគណនេយ្យ Les cours des comptes» បង្ហាញដោយលោកស្រី Hélène MARINIER ជាទីប្រឹក្សាទទួលបន្ទុកឯកសារនៅការិយាល័យទី៣ នៃរដ្ឋសភាបារាំង។

ការបង្ហាញរបស់លោកស្រីសង្កត់លើចំណុចចំនួន៥ ក្នុងនោះមាន

១-តុលាការគណនេយ្យ ចាប់កំណើតនៅឆ្នាំ១៨០៧ ក្នុងរជ្ជកាលអធិរាជណាប់ប៉ូឡេអុង។

២-តុលាការគណនេយ្យតំបន់ដែលចេញពីប្រព័ន្ធវិមជ្ឈការ។

៣-ឧបករណ៍គតិយុត្តគណនេយ្យ។

៤-សកម្មភាពតុលាការអន្តរជាតិ និង

៥-ទំនើបកម្មក្នុងកិច្ចការចាត់ចែងការកាត់ក្ដីហិរញ្ញវត្ថុ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី