Responsive image
  
នៅ​វិមាន​រដ្ឋសភា​បារាំង ​គណៈ​ប្រតិភូសភា​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធាន​គណៈ​កម្មការ​ទី​២​ព្រឹទ្ធសភា និង​លោក​ជំទាវ ឡោក ខេង ​ប្រធាន​គណៈ​កម្មការ​ទី​៨​រដ្ឋសភា បាន​បន្ត​ដំណើរទ​ស្សន​កិច្ច​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​បារាំង ​នៅវិមាន Bourbon

   ថ្ងៃទី 12 ខែកក្កដា ឆ្នាំ2024

នារសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី នៅវិមានរដ្ឋសភាបារាំង គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានបន្តដំណើរទស្សនកិច្ចក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភាបារាំង នៅវិមាន Bourbon។ បន្ទាប់មកសិក្សាអំពីរបៀបធ្វើការរបស់សមាជិក សមាជិកា រដ្ឋសភានិងមន្ត្រីក្នុងស្ថាប័នរដ្ឋសភា។

ជាបន្តវេលាម៉ោង ១៧:១៥នាទី គណៈប្រតិភូបានអញ្ជើញស្តាប់បទបង្ហាញរបស់ឯកឧត្តម Olivier VERAN តំណាងរាស្ត្រមណ្ឌល ISÈRE ជាអ្នករាយការណ៍ទូទៅនៃគណៈកម្មការសង្គម និងលោកជំទាវ Véronique LOUWAGIE អ្នកតំណាងរាស្ត្រមណ្ឌល ORNÉ ជាអ្នករាយការណ៍ពិសេសរបស់គណៈកម្មការកិច្ចការសុខាភិបាល ក្រោមប្រធានបទ «បេឡាសន្តិសុខសង្គមផ្នែកគ្រួសារ និងផ្នែកអ្នកជម្ងឺ»។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី