នារសៀលថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម ម៉ែន-ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញរៀបចំពិធីពិសាអាហាររួមគ្នាជាមួយប្រជាពលរដ្ឋខ្មែរចំនួន ៣៥នាក់ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា នៅសង្កាត់ Bussny St. George ក្រុងប៉ារីស ប្រទេសបារាំង។ នាឱកាសនោះ ប្រជាពលរដ្ឋខ្មែរបានសួរនាំអំពីការបាក់ស្រុតសំណង់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានអបអរសាទរចំពោះជោគជ័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅប្រទេសស្វីស ព្រមទាំងបានសំណេះសំណាលការងារជាច្រើនទៀតពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា។