នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យអង្គការសប្បុរសធម៌មេគង្គ ចូលជួបសម្តែងការគួរសម និងជម្រាបពីគោលបំណងរបស់អង្គការពាក់ព័ន្ធនឹងការងារសប្បុរសធម៌ នៅសាលប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា ។