នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដេីម្បីពិភាក្សា ស្តីពីការរៀបចំវេទិកាភូមិភាគទី១ ក្រោមប្រធានបទ ការរៀបចំ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីបំពេញសេវាជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ។