នារសៀលថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល បាន
អញ្ជើញអមដំណើរគណៈប្រតិភូសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល នៃប្រទេសប៊ែលហ្ស៊ិក ដឹកនាំដោយឯកឧត្តម ហ្វីលីព កួរ៉ាដ (Philippe Courard) ប្រធានសភា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។