នាព្រឹកថ្ងៃសៅរ៍ ១២ កើត ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។