Responsive image
  
ឯកឧត្តម​ ជា​ ជេដ្ឋ​ ប្រធាន​គណៈ​កម្មការ​ទី​២​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​ក្រុម​មិត្តភាព​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ ជា​មួយ​សភា​សហ​ព័ន្ធ​វ៉ាល់​ឡូ​នី​ព្រុច​សែល​ (PFWB) ​នៃ​ប្រទេស​បែល​ហ្ស៊ិក​ បាន​អញ្ជើញ​ចូល​រួម​ពិធី​ពិសា​អាហារ​ថ្ងៃ​ត្រង់

   ថ្ងៃទី 18 ខែមករា ឆ្នាំ2024

នា​ថ្ងៃ​ព្រហស្បតិ៍​ ៥​កើត​ ខែ​បុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​ ១៣:០០​ ម៉ោង​នៅ​ប្រទេស​បែល​ហ្ស៊ិក  គណៈ​ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ ដឹក​នាំ​ដោយ​ ឯកឧត្តម​ ជា​ ជេដ្ឋ ​ប្រធាន​គណៈ​កម្មការ​ទី​២​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​ក្រុម​មិត្ត​ភាព​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ ជា​មួយ​សភា​សហ​ព័ន្ធ​វ៉ាល់​ឡូ​នី​ព្រុច​សែល​ (PFWB) ​នៃ​ប្រទេស​បែល​ហ្ស៊ិក​ បាន​អញ្ជើញ​ចូល​រួម​ពិធី​ពិសា​អាហារ​ថ្ងៃ​ត្រង់​ការ​ងារ​ដែល​រៀប​ចំ​ដោយ​ ឯកឧត្តម ​Philippe​ COURARD​ ប្រធាន​ PFWB ​នៅ​ភោជនីយ​ដ្ឋាន​ La Fleur de Thym​ ស្ថិត​នៅ​ Houffalize​។​ ក្នុង​ឱកាស​ពិភាក្សា​គ្នា​នោះ​ ឯកឧត្តម ​Philippe ​COURARD ​បាន​ស្នើ​សុំ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ក្នុង​អំឡុង​ខែ​មេសា​ ឆ្នាំ​២០១៩ ​ខាង​មុខ​នេះ​ ក្នុង​ក្រប​ខ័ណ្ឌ​ការ​អនុវត្ត​ពិធី​សារ​យោគ​យល់​គ្នា​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេ​ខា​កាល​ពី​ឆ្នាំ​២០១៧​។ ​ចំពោះ​សំណើ​នេះ​ ឯកឧត្តម​ ជា​ ជេដ្ឋ​ បាន​ឆ្លើយ​តប​ថា​ នឹង​ពាំ​នាំ​មក​គោរព​ជូន​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា​កម្ពុជា​ ដើម្បី​ស្នើ​សុំ​យោបល់​ពិនិត្យ​ និង​សម្រេច​ រួច​ហើយ​នឹង​រាយ​ការណ៍​ជូន​វិញ​។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី