នារាត្រីថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពសមាជិកព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល (PFWB) បានរៀបចំពិធីជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយបងប្អូនអាណិកជនខ្មែរនៅប្រទេសបារាំង និងប្រទេសបែលហ្ស៊ិក ដើម្បីជម្រាបជូនអំពីស្ថានការណ៍ល្អប្រសើរនៅកម្ពុជាទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ជាពិសេសសុខសន្តិភាព និងសុវត្ថិភាព១០០% នៅទូទាំងប្រទេសកម្ពុជា។