នាព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ គណៈកម្មការរៀបចំកសាងផែនការយុទ្ធសាស្ត្រ៣ឆ្នាំរំកិល និងគម្រោងថវិកាប្រចាំឆ្នាំ២០១៩ នៃព្រឹទ្ធសភា បានបេីកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដេីម្បីពិនិត្យ និងពិភាក្សាលេីគម្រោងបែងចែកកញ្ចប់ថវិកាឆ្នាំ២០១៩ នៅសាលប្រជុំពិសេសព្រឹទ្ធសភា។