នាព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសក លុក គឹមហួ ដែលទទួលមរណភាពក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ និងសពឧបាសក អៀម វ៉ាន់ ទទួលមរណភាពក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅភូមិសន្សំកុសលទី១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។