នារសៀលថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ឡៅ ប៊ុនប៉ា ទីប្រឹក្សារាជរដ្ឋាភិបាល នៅគេហដ្ឋានរបស់ឯកឧត្តមស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។