Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអនុញ្ញាតឲ្យលោក Hakan Atasever នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងសហការី ចូលជួបសម្តែងការគួរសម

   ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2025

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាទួរគី បានអនុញ្ញាតឲ្យលោក Hakan Atasever នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងសហការី ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាទួរគី ដែលកន្លងមកបានរួមគ្នាជួយឧបត្ថម្ភជាសមិទ្ធផលនានា ជូនប្រជាពលរដ្ឋប្រើប្រាស់នៅមូលដ្ឋានទាំងក្នុងភូមិភាគទី១ (រាជធានីភ្នំពេញ) និងតាមបណ្តាខេត្តផ្សេងៗទៀត ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី