នាព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ជា ជេដ្ឋ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសភានិយាយភាសាបារាំង(APF) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលជួប ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសភានិយាយភាសាបារាំង(APF) និងជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីគោរពរាយការណ៍អំពីភាពជោគជ័យរបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី៤៤ នៃសភានិយាយភាសាបារាំង(APF) ដោយពុំមានសេចក្តីសម្រេចណាមួយពាក់ព័ន្ធនឹងបញ្ហាកម្ពុជាទេ នៅក្នុងមហាសន្និបាតនេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ដល់ទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ នៅរដ្ឋសភាកេបិច នៃប្រទេសកាណាដា នៅគណៈកម្មការទី៧ព្រឹទ្ធសភា។