Responsive image
  
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៤ នៃសភានិយាយភាសាបារាំង(APF) នៅរដ្ឋសភាកេបិច នៃប្រទេសកាណាដា

   ថ្ងៃទី 17 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៤ នៃសភានិយាយភាសាបារាំង(APF) នៅរដ្ឋសភាកេបិច នៃប្រទេសកាណាដា។

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំពិភាក្សាត្រឹមកម្រិតគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង(APF) កាលពីម្សិលមិញនេះ ពុំមានសមាជិកគណៈកម្មការណាម្នាក់ដែលអញ្ជើញមកពីប្រទេសណាមួយលើកដៃគាំទ្រឱ្យយកបញ្ហាកម្ពុជាមកដាក់ចូលក្នុងរបៀបវារៈនៃមហាសន្និបាតពេញអង្គក្នុងឱកាសនេះឡើយ បន្ទាប់ពី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូបានបំភ្លឺជូនរួចមក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី