នាថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា រួមជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភានិយាយភាសាបារាំង(APF) បានអញ្ជើញបំពេញទស្សនកិច្ចនៅឧទ្យានកេបិច និងទីក្រុងសារមន្ទីរ Baie St. Paul នៅខេត្តកេបិច ប្រទេសកាណាដា។