នាថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភានិយាយភាសាបារាំង(APF) ដើម្បីពិភាក្សាអនុម័តយករបៀបវារៈសម្រាប់ដាក់ចូលក្នុងមហាសន្និបាតលើកទី៤៤ នៃសភានិយាយភាសាបារាំង(APF) រយៈពេលពេញមួយថ្ងៃ នៅរដ្ឋសភាកេបិច ប្រទេសកាណាដា។