នារាត្រីថ្ងៃអាទិត្យ ១២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អមដោយមន្រ្តីជំនួយការ បានអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញបន្ទាប់ពីបានចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៦ នៃបណ្តាញពិភពលោកការិយាល័យថវិកាសភា(GN-PBO) និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃការិយាល័យថវិកាសភាកាណាដា ព្រមទាំងបំពេញទស្សកិច្ចនៅបណ្ណាល័យ និងវិមានសភាកាណាដា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ទី២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ទៅនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។