Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អមដោយមន្រ្តីពាក់ព័ន្ធ បានអញ្ជើញបន្តចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៦ នៃបណ្តាញពិភពលោកការិយាល័យថវិកាសភា (GN-PBO)

   ថ្ងៃទី 28 ខែមិថុនា ឆ្នាំ2024

នាថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១៦:០០ (ម៉ោងនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អមដោយមន្រ្តីពាក់ព័ន្ធ បានអញ្ជើញបន្តចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៦ នៃបណ្តាញពិភពលោកការិយាល័យថវិកាសភា (GN-PBO) នៅសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា។

អ្នកចូលរួមមហាសន្និបាតនាថ្ងៃចុងក្រោយនេះ បានបន្តស្តាប់បទបង្ហាញ និងចូលរួមកិច្ចពិភាក្សាចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទ ១-ការវិភាជន៍ថវិកាស្របតាមផែនការរយៈពេលមធ្យម និងរយៈពេលវែង ដោយរដ្ឋាភិបាលរៀបចំផែនការរបស់ខ្លួនភ្ជាប់ទៅនឹងថវិកា និងគោលដៅអាទិភាព។ ទំនាក់ទំនងរវាងថវិកា និងផែនការរយៈពេលមធ្យមអាចមានទៅតាមក្រសួង ស្ថាប័ន និងកម្មវិធីអាទិភាពនានា។ ២-ស្ថិរភាពសារពើពន្ធសំដៅលើចំណូល និងបំណុលរបស់រដ្ឋាភិបាលធៀបនឹងផលទុនសរុបក្នុងស្រុក (ផសស)។ ៣-ផែនការសកម្មភាពសម្រាប់អ្នករៀបចំ និងអ្នកចូលរួមមហាសន្និបាត រួមគ្នាបំពេញបន្ថែមសម្រាប់រៀបចំកិច្ចប្រជុំនៅឆ្នាំក្រោយជាបន្តទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី