ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញបន្តចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៦ នៃបណ្តាញពិភពលោកការិយាល័យថវិកាសភា (GN-PBO)
ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2024
នាថ្ងៃពុធ ៨កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១៧:៣០នាទី (ម៉ោងនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា អមដោយមន្រ្តីពាក់ព័ន្ធ បានអញ្ជើញបន្តចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៦ នៃបណ្តាញពិភពលោកការិយាល័យថវិកាសភា (GN-PBO) នៅសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា។
អ្នកចូលរួមមហាសន្និបាតនាថ្ងៃទីបីនេះ បានស្តាប់បទបង្ហាញ និងចូលរួមកិច្ចពិភាក្សាចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទ ១-ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពិនិត្យ និងផ្តល់យោបល់លើថវិការដ្ឋ (បន្ថែម, បន្ថយ, ឯកភាព) ២-ការវាយតម្លៃ និងព្យាករណ៍ចំណូល-ចំណាយផ្លូវការ (តើហេតុអ្វីយើងគួរយកចិត្តទុកដាក់? តើការវាយតម្លៃអាចធ្វើទៅបានតាមវិធីណាខ្លះ?) និង ៣-ការកំណែទម្រង់ចំណាយសាធារណៈក្នុងបរិបទពិភពលោក។
អត្ថបទពាក់ព័ន្ធ