ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញបំពេញទស្សនកិច្ចនៅបណ្ណាល័យនៃសភាកាណាដា
ថ្ងៃទី 26 ខែមិថុនា ឆ្នាំ2024
នាថ្ងៃអង្គារ ៧កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៥:៣០នាទី ដល់ម៉ោង ១៧:៣០នាទី (ម៉ោងនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា អមដោយមន្រ្តីពាក់ព័ន្ធ បានអញ្ជើញបំពេញទស្សនកិច្ចនៅបណ្ណាល័យនៃសភាកាណាដា។ អមដំណើរ និងឧទ្ទេសនាមជូនគណៈប្រតភូក្នុងឱកាសនោះ រួមមានលោកស្រី Christine Ivory និងលោកស្រី June Dewetering ជាមន្រ្តីបណ្ណាល័យនៃសភាកាណាដា។
អត្ថបទពាក់ព័ន្ធ