Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៦ នៃបណ្តាញពិភពលោកការិយាល័យថវិកាសភា (GN-PBO)

   ថ្ងៃទី 25 ខែមិថុនា ឆ្នាំ2024

នាថ្ងៃចន្ទ ៦កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១៧:៣០នាទី (ម៉ោងនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា អមដោយមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៦ នៃបណ្តាញពិភពលោកការិយាល័យថវិកាសភា (GN-PBO) នៅសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា។

មហាសន្និបាតក្នុងឱកាសនេះ រួមមានអ្នកចូលរួមមកពីប្រទេសចំនួន១០។ អ្នកចូលរួមទាំងអស់ត្រូវបានចែកជាពីរក្រុម គឺក្រុមអ្នកចូលរួមផ្តល់យោបល់ និងក្រុមអ្នកធ្វើរបាយការណ៍ ហើយក្រុមទាំងនេះបានចូលរួមកិច្ចពិភាក្សាលើក្របខ័ណ្ឌវិភាគថវិកា រួមមានគោលការណ៍នៅក្នុងសារពើពន្ធ, យុទ្ធសាស្រ្តនៃការបែងចែកធនធាន និងប្រសិទ្ធភាពក្នុងការផ្តល់សេវា ដែលរៀបចំដោយវិទ្យាស្ថានសិក្សាសារពើពន្ធ និងប្រជាធិបតេយ្យ និងធនាគារពិភពលោក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី