កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ស្តីពីគោលការណ៍ហិរញ្ញវត្ថុសម្រាប់នីតិកាលថ្មី របស់ព្រឹទ្ធសភា
ថ្ងៃទី 25 ខែមិថុនា ឆ្នាំ2024
នារសៀលថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម ជា ជេដ្ឋ ជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈរួមមាន៖ ទី១–ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ស្តីពីគោលការណ៍ហិរញ្ញវត្ថុសម្រាប់នីតិកាលថ្មី របស់ព្រឹទ្ធសភា និងទី២–ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ស្តីពីគម្រោងថវិកា ឆ្នា២០១៩ របស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។
អត្ថបទពាក់ព័ន្ធ