ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញជូនដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC)
ថ្ងៃទី 17 ខែមិថុនា ឆ្នាំ2024
នារសៀលថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជូនដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដឹកនាំដោយ ឯកឧត្តម Shang Fulin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃ CPPCC មកដល់សណ្ឋាគារ Sofitel Phnom Penh Phokeetra បន្ទាប់ពីគណៈប្រតិភូបានអញ្ជើញបំពេញទស្សនកិច្ចនាពេលព្រឹក នៅសួនឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
អត្ថបទពាក់ព័ន្ធ