ឯកឧត្តម ជា ជេដ្ឋ និងឯកឧត្តម ឈួន ឡេង បានអញ្ជើញអមដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន អញ្ជើញជួបសវនាការ
ថ្ងៃទី 16 ខែមិថុនា ឆ្នាំ2024
នាល្ងាចថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញអមដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម Shang Fulin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃសភាប្រឹក្សានយោបាយប្រជាជនចិន អញ្ជើញជួបសវនាការ និងចូលរួមពិធីជប់លៀងជាមួយ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អត្ថបទពាក់ព័ន្ធ