នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការក្រមសីលធម៌ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការក្រមសីលធម៌របស់សមាជិកព្រឹទ្ធសភា ស្តីពី មុខងារ តួនាទី ភារកិច្ចរបស់គណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងតួនាទី ភារកិច្ចរបស់លេខាធិការដ្ឋានអមគណៈកម្មការក្រមសីលធម៌ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា៕