នារសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាងនាមសម្តេចប្រធានព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការចូលរួមពីលោកអភិបាលនៃគណ:អភិបាលខណ្ឌទួលគោក បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់តំណាងក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ និងលោក វិញ ទ្រី ប្រធានភូមិ១៥ នៃសង្កាត់ផ្សារដើមគរ ដែលទទួលរងការខូចខាតដោយអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០នាទីទាបភ្លឺ នៅតាមបណ្តោយផ្លូវលេខ២១៩ ភូមិ១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។