ឯកឧត្តម ជា ជេដ្ឋ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «ក្រមសីលធម៌របស់តំណាងរាស្រ្ត» ដែលរៀបចំដោយគណៈកម្មការនីតិកម្ម និងយុត្តិធម៌
ថ្ងៃទី 1 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០នាទី ឯកឧត្តម ជា ជេដ្ឋ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ព្រមទាំងមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «ក្រមសីលធម៌របស់តំណាងរាស្រ្ត» ដែលរៀបចំដោយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្រ្ត និងការអភិវឌ្ឍ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
សូមជម្រាបថា ឯកឧត្តម ជា ជេដ្ឋ ជាអតីតប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងដើមវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាដើម្បីបញ្ចូលក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា នីតិកាលទី៣។
អត្ថបទពាក់ព័ន្ធ