Responsive image
  
ឯកឧត្តម ជា ជេដ្ឋបានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកានៃរាជរដ្ឋាភិបាលសហគមន៍បារាំងវ៉ាឡូនីប្រ៊ុចសែលប្រចាំនៅវៀតណាម កម្ពុជា និងឡាវ

   ថ្ងៃទី 8 ខែមេសា ឆ្នាំ2024

នាថ្ងៃត្រង់ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨  ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជា ប្រធានក្រុមមិត្តភាពទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកានៃរាជរដ្ឋាភិបាលសហគមន៍បារាំងវ៉ាឡូនីប្រ៊ុចសែលប្រចាំនៅវៀតណាម កម្ពុជា និងឡាវ និងសហការី ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ រាជធានីភ្នំពេញ។
ពិធីជប់លៀងនេះ ប្រព្រឹត្តទៅដើម្បីស្វាគមន៍ និងអបអរសាទរមហោស្រពខ្សែភាពយន្តសហព័ន្ធវ៉ាឡូនីប្រ៊ុចសែលនៅរាជធានីភ្នំពេញ  ក្នុងគោលបំណងរឹត ចំណង មិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) ស្របតាមខ្លឹមសារនៃអនុស្សារណៈយោគយល់រវាងព្រឹទ្ធសភាកម្ពុជា ជាមួយ PFWB កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី