នៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ អមដំណើរដោយឯកឧត្តម កែរ វិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងមូស្គូ បានអញ្ជើញចុះសង្កេត និងតាមដានការរាប់សន្លឹកបោះឆ្នោត និងលទ្ធផលការបោះឆ្នោតនៅគណៈកម្មការកណ្តាលរៀបចំ ការបោះឆ្នោត នៃសហព័ន្ធរុស្សី។ បន្ទាប់ពីលទ្ធផលបឋម នៃការបោះឆ្នោតត្រូវបានផ្សព្វផ្សាយ គណៈប្រតិភូព្រឹទ្ធសភា រដ្ឋសភា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃ ព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមអបអរសាទរជោគជ័យនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហព័ន្ធរុស្សីឆ្នាំ២០១៨។