Responsive image
  
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាដឹកនាំដោយឯកឧត្តម ជា ជេដ្ឋបានទស្សនកិច្ចអគារក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី

   ថ្ងៃទី 23 ខែមីនា ឆ្នាំ2024
20-02-2018-0-0-44 20-02-2018-0-0-45

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ រួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា ព្រមទាំងមានការចូលរួមពីគណៈប្រតិភូសង្កេតការណ៍មកពីប្រទេសចំនួន០៣គឺ ម៉ិចស៊ិចកូ អាហ្វ្រិចខាងត្បូង និងស៊ែប៊ី បានទស្សនកិច្ចអគារក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី។ បន្ទាប់មក នៅវេលាម៉ោង១២រសៀលថ្ងៃដដែល គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយឯកឧត្តម Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិរបស់ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្សី ដោយឯកឧត្តម ជា ជេដ្ឋ បានមានមតិ៖
-ពាំនាំការសាកសួរសុខទុករបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្សី
-ស្វាគមន៍គម្រោងដំណើរទស្សនកិច្ចរបស់លោកជំទាវValentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្សីនៅកម្ពុជា នៅខែធ្នូ ឆ្នាំ២០១៨
-ស្នើភាគីរុស្សីជម្រុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី និង
-ជូនពរអោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សីទទួលជោគជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី