នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមមាន ឯកឧត្តម ស៊ឹម កា ឯកឧត្តម ជា ជេដ្ឋ និង ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១៣ សរុបចំនួន១០០នាក់ នៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។