នារសៀលថ្ងៃព្រហស្បត្តិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមមាន ឯកឧត្តម ស៊ឹម កា ឯកឧត្តម ជា ជេដ្ឋ និង ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១១ សរុបចំនួន៨៩នាក់ នៅសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ។