នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមមាន ឯកឧត្តម ស៊ឹម កា ឯកឧត្តម ជា ជេដ្ឋ និងឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង០៥ សរុបចំនួន៣៤នាក់ នៅសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។