នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យកញ្ញា និត នីតិការ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិជំនួញ និងពន្ធដារ នៅប្រទេសបារាំង ចូលជួបដើម្បីជម្រាបលា មុននឹងទៅសិក្សាបន្តនៅប្រទេសបែលហ្សិក ក្រោមការឧបត្ថម្ភរបស់ ក្រុមមិត្តភាពទេ្វភាគីព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) ។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍ឲ្យកញ្ញាខិតខំរៀនសូត្របង្កើនចំណេះដឹង និងពាំនាំនូវបទពិសោធន៍ពីការសិក្សាមកចែករំលែកជូនស្ថាប័នព្រឹទ្ធសភាវិញ ។