នាល្ងាចថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញសួរសុខទុក្ខលោកស្រី ព្រំ សៀម ត្រូវជាភរិយារបស់លោក ទេព ចែម សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ ដែលមានជម្ងឺជាទម្ងន់ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។