លោកជំទាវ កែវ ម៉ាលីសមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តយុគន្ធ
ថ្ងៃទី 12 ខែវិច្ឆិការ ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តយុគន្ធ ដែលស្ថិតនៅភូមិឆ្នុកទ្រូ ឃុំកំពង់ត្រឡាច ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ លោកជំទាវ កែវ ម៉ាលី និងប្រជាពលរដ្ឋ បានអញ្ជើញរាប់បាត្រ និងនាំយកទេយ្យវត្ថុ ទេយ្យទាន ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន យុទ្ធជនពលីជិវិត ក្នុងបុព្វហេតុការពារជាតិ និងឧទ្ទិសកុសលដល់ញាត្តិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅបរលោកខាងមុខ និងសូមបួងសួងឲ្យជួបតែសេចក្តីសុខសប្បាយ។
បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យទៅតាមជំនឿសាសនាដ៏ធំមួយ ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រតិបត្តិទៅតាមប្រពៃណីសាសនា ទំនាមទម្លាប់តាំងពីដូនតាមក។ បុណ្យនេះមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃភ្ជុំធំថ្ងៃទី១៥រោច ខែភទ្របទ៕
អត្ថបទពាក់ព័ន្ធ